View: 6|Reply: 0

ដើម​ឆ្នាំ 2019 ខាង​មុខ Samsung អាច​នឹង​បញ្ចេញ Galaxy ស៊េរី S10 ចំនួន 3 ម៉ូឌែល

[Copy link]

1012

Threads

1627

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10323
Post time 2018-07-11 16:04:39 | Show all posts |Read mode

កាលពីចុងឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួន ចំនួន 3 ម៉ូឌែល រួមមាន iPhone 8 & 8 Plus និងមួយទៀតគឺ iPhone 10 ឬ X ដែលជាទូរសព្ទ សម្រាប់រំលឹកខួប 10 ឆ្នាំ នៃការចាប់កំណើត iPhone។ ចំពោះ iPhone 10 នេះ ប្រៀបដូចជាកាំជណ្តើរ ទៅរកទ្វារអនាគតរបស់ Apple អញ្ចឹង ដោយវាមានលក្ខណៈសម្បត្តិល្អ និងពិសេសៗច្រើន ដូចដែលអ្នក ទាំងអស់គ្នា ធ្លាប់បានដឹង រួចមកហើយ។

បើយើងងាកទៅកាន់ ក្រុមហ៊ុន Samsung ដែលជាដៃគូប្រជែង យ៉ាងស្វិតស្វាញជាមួយ Apple ឯណោះវិញ ក៏ជិតដល់វេនគម្រប់ 10 ឆ្នាំ នៃស្មាតហ្វូន Galaxy ត្រកូល S ផងដែរ។ ជាក់ស្តែង រហូតមកដល់ ពេលនេះ មានបណ្តាព័ត៌មាន លេចធ្លាយជាច្រើន បានចុះផ្សាយពីលក្ខណៈសម្បត្តិ មួយចំនួន ដែលគេរំពឹងថា នឹងអាចកើតមានឡើង។ សម្រាប់ពេលនេះ យើងទទួលបានព័ត៌មានថ្មី និងគួរអោយចាប់អារម្មណ៍ ពីស្មាតហ្វូននេះ ដើម្បីចែករំលែកដល់ មិត្តអ្នកអានទាំងអស់គ្នា អោយបានដឹងបន្ថែមទៀត។ យោងទៅតាមប្រភព The Bell មកពីប្រទេស កូរ៉េខាងត្បូង បានអះអាងថា សម្រាប់ដើមឆ្នាំ 2019 ខាងមុខនេះ ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញស្មាតហ្វូន Galaxy ត្រកូល S ជំនាន់ទី 10 ចំនួន 3 ម៉ូឌែល សម្រាប់បង្ហាញអោយ ពិភពលោក បានឃើញ និងបានទិញយក ទៅប្រើប្រាស់។ ស្មាហ្វូនទាំងនោះរួមមាន៖


•    Galaxy S10: ម៉ូឌែលនេះ ត្រូវបានគេអោយ Code-name ថា “Beyond 1” ដែលវាជាកំណែអាប់ដេតថ្មី ពី Galaxy S9 ដោយស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាមុខ មួយគ្រាប់ តែមានសមត្ថភាព ប្រសើរជាងមុន និងអាចមានកាមេរ៉ា ខាងក្រោយ លោតដល់ទៅ 3 គ្រាប់ ដូច Huawei P20 Pro ដែរ។

•    Galaxy S10+: ចំណែកម៉ូឌែលបូកនេះ ត្រូវបានគេអោយ Code-name ថា “Beyond 2” ដែលជាស្មាតហ្វូន អាចនឹងកប់ខ្លាំងជាងគេ ដោយវាអាចមាន កាមេរ៉ា Selfie ខាងមុខ ចំនួន 2 គ្រាប់ និងអាចមានកាមេរ៉ា ខាងក្រោយ លោតដល់ទៅ 3 គ្រាប់ដែរ។

•    Galaxy S10 ធូរថ្លៃ: វាត្រូវបានគេអោយ Code-name ថា “Beyond ០” ជាស្មាតហ្វូនដែលមានតម្លៃ ទាបជាងគេ, អាចមានកាមេរ៉ាមុខមួយគ្រាប់ និងមានកាមេរ៉ាខាងក្រោយ ចំនួន 2 គ្រាប់។


ជាចុងក្រោយ ទូរសព្ទ Galaxy ស៊េរី S10 ធ្លាប់ត្រូវបានគេបង្ហាញ តាមរយៈព័ត៌មានលេចធ្លាយ កន្លងមកថា ស្មាតហ្វូននេះ អាចនឹងដកចេញស៊េនស័រ ស្គេនម្រាមដៃ នៅផ្នែកខាងក្រោយ តែជំនួសមកវិញ ដោយការបំពាក់បច្ចេកវិទ្យា ស្គេនលើអេក្រង់។

សរុបមកវិញ ចំណុចដែលបង្ហាញថា Samsung អាចនឹងបន្ថែមម៉ូឌែលក្រោម Galaxy S10 មួយម៉ូឌែលនោះ គឺស្ថិតនៅក្នុងប្រភព លេចធ្លាយនៅឡើយទេ ឯការពិតបែបណា មានតែរង់ចាំថ្ងៃ ប្រកាសផ្លូវការពី Samsung ប៉ុណ្ណោះ។




Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | khmerhappy100.com

2018-07-20 11:15 GMT+8 , Processed in 0.329628 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 khmerhappy100.com

Quick Reply To Top Return to the list