View: 29|Reply: 0

Galaxy A8 និង A8+ (2018) ទទួល​បាន​ការ​តម្លើង​ទៅ​កាន់ Android 8.0 Oreo ហើយ

[Copy link]

1011

Threads

1626

Posts

110K

Credits

Administrator

Rank: 9Rank: 9Rank: 9

Credits
10316
Post time 2018-07-11 16:44:18 | Show all posts |Read mode

ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងខិតខំយ៉ាងខ្លាំងមែនទែន ក្នុងការបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android Oreo ទាំង​ជំនាន់ 8.0 និង 8.1 ទៅលើស្មាតហ្វូនរបស់ពួក ជាបន្តបន្ទាប់ ដោយភាគច្រើន គឺបានទៅលើម៉ូឌែលស្មាតហ្វូន ជំនាន់ចេញក្រោយៗ។ ឥលូវនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀតហើយថា ទូរសព្ទខ្សែស្រឡាយ Galaxy ត្រកូល A ចំនួន 2 ម៉ូឌែល អាចបានស្គាល់រសជាតិ Oreo ហ្នឹងគេដែរហើយ។



ជាការពិតណាស់ នៅក្នុងពេលនេះ ស្រាប់តែមានរបាយការណ៍មួយ បានបង្ហាញអោយដឹងថា ខាងក្រុមហ៊ុន  Samsung បាន​នឹង​កំពុង​បញ្ចេញ​កំណែអាប់ដេត ឡើងទៅកាន់ Android 8.0 Oreo  សម្រាប់ស្មាតហ្វូនខ្សែស្រឡាយត្រកូល A ចំនួន 2 ម៉ូឌែល រួមមាន Galaxy A8 និង Galaxy A8+ (2018) ដើម្បីផ្តាច់ខ្លួនពី Android 7.1.1 Nougat ។ លើសពីនេះ វានឹងនាំមកនូវបទពិសោធន៍ថ្មី សម្រាប់​អ្នក​ប្រើប្រាស់ អោយកាន់តែប្រសើរជាងមុន ជាមួយនឹងការប្រើប្រាស់លើក្តារចុច និងជួយបង្កើនល្បឿនលើម៉ាស៊ីនស្មាតហ្វូន អោយកាន់​តែ​ប្រសើរ​ជាងមុន។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ Galaxy A8 និង Galaxy A8+ (2018) នេះ អោយកាន់​តែ​ខ្លាំង​ជាងមុន ហើយចំនុចពិសេសមួយទៀត គឺវាជួយសន្សំសំចៃថ្ម ទូរសព្ទរបស់អ្នកបានយូរផងដែរ។ សម្រាប់កំណែអាប់ដេតនេះ បាន​ដំណើរការ​ជាបណ្តើរៗ លើប្រទេសមួយចំនួនហើយ ដូចជា អ៊ូសបេគីស្ថាន,កាហ្សាក់ស្ថាន និងអ៊ុយក្រែន ជាដើម។



អញ្ចឹង នេះជាដំណឹងល្អមួយ ចំពោះម្ចាស់សា្មតហ្វូន Galaxy A8 និង Galaxy A8+ (2018) ទាំងអស់ សម្រាប់ការត្រៀមខ្លួន ទទួល​យក​នូវ​រសជាតិ Android 8.0 Oreo ផ្លូវការ។ ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់ណា ដែលកំពុងប្រើប្រាស់ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ អាច​ធ្វើ​ការ​រង់ចាំសិនបាន ទម្រាំកំណែអាប់ដេត នឹងធ្លាក់មកដល់។



Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | khmerhappy100.com

2018-07-20 11:09 GMT+8 , Processed in 0.327363 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 khmerhappy100.com

Quick Reply To Top Return to the list